អំពី អាប៉ូឡូ អុីឡូជីស្ទីក
អាប៉ូឡូ អុីឡូជីស្ទីក មានបេសកកម្ម បង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា គឺពេលវេលា និង ថ្លៃដើម ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានិងការបង្កើតថ្មី ដោយផ្តោតទៅលើ ភាពជឿជាក់នៃសេវាកម្ម ភាពសម្បូរបែបនៃជម្រើស តម្លៃទាប និង គុណតម្លៃនៃសេវាកម្ម ចំពោះអតិថិជនរបស់យើង ស្របពេលដែរ ជួយបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងពាណិជ្ជកម្មដឹកជញ្ជូន ថ្លៃដើមទាប និង ភាពរីកចម្រើន របស់ដៃគូរសហការ។
ពួកយើងបានចាប់ផ្តើមបេសសកម្មនេះឡង នៅដើមឆ្នាំ២០២០ ជាមួយសេវាកម្មដំបូងមាន ៣ ជម្រើស ដូចជា ដឹកភ្លាមៗ ថ្ងៃតែមួយ និង ថ្ងៃបន្ទាប់។ អតិថិជនអាចធ្វើការស្នើររកសេវាដឹកជញ្ចូន តាមដានការដឹក ការបង់ថ្លៃសេវា និង ឆែកមើលប្រវត្តិការដឹកទាំងអស់បាន តាមរយះ កម្មវិធីទូរស័ព្ទដៃរបស់យើង។ ជាមួយកម្មវិធីនេះ អតិថិជន មិនចាំបាច់ធ្វើការ តេទៅភ្នាក់ងារដឹកជញ្ជូន ដែលមានការរង់ចាំឆ្លើយតបយូរ ប្រាប់ថារវល់ សុំដូរថ្ងៃដឹក យកថ្លៃសេវាមិនសមរម្យ សុំអតិថិជនដូរម៉ោងដឹក ដូរថ្ងៃដឹក ពិបាកតាមដានការដឹកឥវ៉ាន់ និង មានអារម្មណ៏ថា ការដឹកមិនច្បាស់លាស់។
ផ្ទុយទៅវិញ តាមរយះបច្ចេកវិទ្យាថ្មី ការស្នើសុំសេវាដឹកជញ្ជូណ តាមរយះកម្មវីធីទូរស័ព្ទដៃ អាប៉ូឡូ អុីឡូជីស្ទីក នឹងទៅដល់អ្នកដឺកជញ្ជូនរបស់ដៃគូរសហការរបស់យើងភ្លាមៗ មិនបាច់រងចាំយូរ មានអ្នកដឹកច្រើនរង់ចាំទៅទទួលឥវ៉ាន់របស់អតិថិជនតាមកាលកំណត់ ច្បាស់លាស់ពេលវេលា ជឿទុកចិត្តបាន និង ធានាថាឥវ៉ាន់របស់អ្នកនៅទៅចំគោលដៅ និង អ្នកទទួលដូចបានកំណត់។ ម៉្យាងទៀត ដៃគូរសហការរបស់យើង សុទ្ធតែមានបទពិសោធន៏ ច្បាស់លាស់ក្នុងវិស័យដឹកជញ្ជូន ថែមទាំងមានជំនួយពី កម្មវិធីទូរស័ព្ទដៃ អាប៉ូឡូ អុីឡូជីស្ទីក សម្រាប់អ្នកបើកបរ ដើម្បីធានាឲបាននូវគុណភាពសេវា និង តម្រូវការរបស់អតិថិជនដែលបានកំណត់។
អាប៉ូឡូ អុីឡូជីស្ទីក ជឿជាក់ថាការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យដឹកជញ្ជូនេះ នឹងជួយបង្កើនប្រសិទ្ធភាពការដឹក និង ធ្វើឲអតិថិជនកាន់តែមានភាពងាយស្រួលនិងប្រសើរឡើង ក្នុងការប្រើប្រាស់សេវាដឹកជញ្ជូននៅក្នុង ប្រទេសកម្ពុជាយើង។ ពួកយើងក៏ជឿជាក់ថា ការធ្វើបច្ចុប្បន្នភាពបច្ចេកវិទ្យា និង កម្មវិធីទូរស័ព្ទ នឹងប្រសើរឡើងនៅថ្ងៃអនាគតទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជន។
ត្រូវការសេវាដឹកជញ្ជុនមែនទេ !!! ធ្វើការទាញយក និង ប្រើប្រាស់កម្មវិធីទូរស័ព្ទអាប៉ូឡូឥលូវនេះ សេវាដឹកជញ្ជូនជាច្រើនរង់ចាំបម្រើលោកអ្នក។ សូមអរគុណចំពោះការជឿទុកចិត្តរបស់អ្នក !!!